ភ្នំពេញ៖ តារាសម្តែងស្រីល្បីងាររាជនីក្រមា មាន សូនីតា បច្ចុប្បន្នកំពុងទទួលបាននូវការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។
ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ហោះរូបសិចស៊ីរបស់ខ្លួននៅលើបណ្ដាញសង្គមប៉ុន្មានសន្លឹកគឺបានបង្ហាញពីសម្រស់របស់នាង នៅក្នុងឈុតពណ៌ខ្មៅបញ្ចេញសាច់សខ្ចី ថែមទាំងនិយាយបែបនេះថា «យើងត្រូវទទួលយកបើគេដើរចូលក្នុងជីវិតយើងថ្ងៃណាមួយគេដើរចេញពីយើងវិញ»។
បញ្ជាក់កញ្ញាកំពុងភាពមមាញឹក នៅក្នុងការងារសិល្បៈ ជាច្រើនបន្តបន្ទាប់គ្នា ទាំងការថតផ្សព្វផ្សាយពាណិជ្ជកម្ម និងការថតខ្សែភាពយន្តនានាក្នុងស្រុកផងដែរ។
