ភ្នំពេញ៖ ក្រោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ  នាំកូនទាំង៣ ចូលមកផលិតកម្មហង្សមាស មិនទាន់បានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះ ក្រុមហ៊ុនហង្សមាស ប្រកាសថា «សូមស្វាគមន៍តារាចម្រៀងថ្មី នីកូ ចូលមកកាន់គ្រួសារហង្សមាស»។ ជាមួយគ្នានោះ ផលិតកម្ម បានចេញបទចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា «ថ្ងៃបែកគ្នា» ដែលជា​បទទោលដំបូង ក្នុងទ្រនំថ្មី។

ខណៈតារាចម្រៀងប្អូនប្រុសបង្កើតរបស់លោក ណុប បាយ៉ារិទ្ធ គឺលោក នីកូ ចូលផលិតកម្មដ៏ធំ ត្រូវបានអ្នកគាំទ្រសួររកដៃគូរបស់លោកថា «ម៉េចហង្សមាស មិនយក សូលីកា ចូលផង?» យ៉ាងណាមិញ អ្នកគាំទ្រ នៅតែចង់ឃើញ នីកូ និង សូលីកា ចាប់គូជាមួយគ្នាដដែល៕