ភ្នំពេញ៖ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា ខ្ញុង មានផ្ទៃពោះ ៤ខែ និងសំងំថែសុខភាពនៅផ្ទះ បណ្តោយឲ្យប្តីធ្វើការងាររកប្រាក់តែឯងនោះ ត្រូវបានតារាកំប្លែងនាង ខ្ញុង ចេញមុខបកស្រាយលើបណ្តាញសង្គមហ្វេសប៊ុក ដោ​​​យបដិសេធថា រឿងនេះមែនជាការពិតឡើយ។

ក្នុងសារនោះ នាងបានសរសេរថា «អរគុណដល់ខាងសារព័ត៌មាន ដែលបានជួយយកចិត្តទុកដាក់ ជាមួយគ្រួសាររបស់នាងខ្ញុំ តែនាងខ្ញុំមិនមានទម្ងន់ រឺ ពពោះបីបួនខែឡើយ គឺគ្មានទម្ងន់តែម្តង»។ តារាកំប្លែងរូបនេះបន្ត​ទៀ​​​​ត​ថា «ខណៈនេះនាងខ្ញុំក៏អាចទទួលបានគ្រប់កម្មវិធី មិនថាឆ្ងាយ ឬជិតនោះទេទៅទាំងអស់…នាងខ្ញុំគ្រាន់​តែ​ចង់បានកូនស្រីតែប៉ុណ្ណោះ តែមិនទាន់មានទេ ចាំពេលខ្ញុំទម្ងន់ខ្ញុំនឹងប្រាប់» ។

យ៉ាងណាមិញ ជីវិតគ្រួសាររវាងទាំងពីរ នាពេលបច្ចុប្បន្ន នៅតែស្អិតរមួតនឹងគ្នាដូចដើម។ ម្យ៉ាងវិញទៀត អ្នកទាំងពីរតែងតែឆ្លៀតពេលបណ្តើរគ្នា ទៅណាមកណាជាញឹកញាប់ បើទោះបីជារវល់ការងាររៀងៗខ្លួនក៏ដោយ៕