ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងតួឯកស្រីរឿង សិសិររដូវក្នុងបេះដូង សុគន្ធ នីសា បានដឹកដៃស្វាមីធ្វើពិធីខួបកំណើតឲ្យអ្នកម្តាយជាទីស្រលាញ់យ៉ាងស្និទ្ធស្នាលបំផុត។ នេះក៏ជាលើកទីមួយ ដែលអ្នកនាងបានបង្ហាញមុខស្វាមីជាសាធារណៈក្នុងបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឲ្យបណ្ដាអ្នកលេងនៅក្នុងបណ្ដាញសង្គមអ៊ីនធឺណិតមានការចាប់អារម្មណ៍ជាខ្លាំង។

នៅក្នុងពិធីខួបកំណើតនោះផងដែរ អ្នកនាង សុគន្ធ នីសា ថែមទាំងបង្ហោះសារជូនពរអ្នកម្តាយទៀតថា «រីករាយថ្ងៃខួបកំណើតម៉ាក់ កូនៗទាំងអស់សូមជូនពរម៉ាក់អោយមានសុខភាពល្អមាំមួន នឹងសុខសប្បាយ សប្បាយចិត្ត អាយុវែង កូនទាំងអស់ស្រឡាញ់ម៉ាក់»។ យ៉ាងណាមិញ ក្នុងទិដ្ឋភាពគ្រួសារដ៏សែនកក់ក្តៅនេះ ត្រូវបានអ្នកគាំទ្រជាច្រើនបានខមមិនអបអរថ្ងៃខួបកំណើតម្តាយ សុគន្ធ ​នីសា គ្រប់ៗគ្នា៕