ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់តារាសម្ដែងវីជេ អាឡាស្កូ និងកញ្ញា អ៊ុន អាលីហ្សា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ងារជាប្រធានសមាគមសិល្បករខ្មែរ បាន Surprise ខួបកំណើតដល់តារាទាំងពីរដួងនេះយ៉ាងគគ្រឹកគគ្រេង ។

ខណៈតារាជើងចាស់រូបនេះបង្ហោះសាររៀបរាប់លើបណ្ដាញសង្គមថា «ទាំងនេះ គឺជាមនោសញ្ចេតនាបងប្អូនរវាងមនុស្សដែលមិនជាប់សាច់ឈាមគ្នា តែអ្វីដែលយើងមាន គឺក្តីស្រលាញ់រាប់អានស្មោះស្ម័គ្រ និង ជួយគ្នាទៅវិញទៅ​មក ដែលមិនអាចកាត់ថ្លៃបាន»។

ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បន្តទៀតថា «បងគ្មានប្រយោជន៍ជាដុំកំភួនឲ្យប្អូនទេ តែអ្វីដែលបងមានចំពោះប្អូនគឺបងស្រលាញ់រាប់អានចាត់ទុកប្អូនដូចប្អូនបង្កើត អាឡាស្កូ និង អាលីហ្សា»។ ក្នុ​ង​​នោះ ក៏មានវត្តមានអ្នកសិល្បៈដូចគ្នាចូលរួមផងដែរ។