កំពងស្ពឺ៖ អ្នកណាមិនស្តាយ ស្ត្រីណាមិនយំ បើប្តីនៅនឹងភ្នែកស្រស់ៗ បានស្លាប់ត្រឹមតែមួយពព្រិចភ្នែក ធ្វើឲ្យស្ត្រីជាប្រពន្ធបានយំសោកបោកខ្លួន និងដង្ហោយថា «ម៉េចមិនយកអូនទៅជាមួយផង អូនពិបាករស់នៅម្នាក់ឯងណាស់»។

អ្វីដែលកម្សត់ជាងនេះទៅទៀត ថ្ងៃបុណ្យសពឪពុក កូនស្រីវ័យ ៣ខួប បានសួរម្តាយថា «ម៉ាក់ៗ តើប៉ាទៅណា ម៉េចមិនឃើញប៉ា»។ រំពេចនោះ ម្តាយអួលដើមករ រកឆ្លើយមិនរួច មិនដឹងប្រាប់កូនថា យ៉ាងម៉េច បើប្តីបានលាចាកលោកគ្មានថ្ងៃត្រលប់វិញឡើយ។

បុរសរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ថន រីដា ជាមន្ត្រីយោធា បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។