ភ្នំពេញ៖ ក្រោយប្រកាសទំនាក់ទំនងស្នេហ៍ស្អិតរមួតរបស់តារាចម្រៀងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ជាមួយនឹងលោក ឆឹម សក្កដា ដែលជាតារាសម្ដែង ជាសាធារណៈអស់ពេលជាង ២ ឆ្នាំមកហើយ តែនៅមិនទាន់បង្ហើបពីគម្រោងថ្ងៃអនាគតច្បាស់នៅឡើយ។

ដោយឡែកក្នុងវីដេអូធ្វើខួបកំណើឲ្យលោក ឆឹម សក្កដា អ្នកនាង ពេជ្រ សោភា ពិតជាធ្វើឲ្យហ្វេនអស់សំណើចមិនស្ទើរនោះទេ។ តារាស្រីរូបនេះបានជូនពរគូស្នេហ៍ខ្លួន ខណៈដែលកំពុងបញ្ចុកនំខេកគ្នានាងក៏និយាយថា «ជូនពរឲ្យលុយចូលច្រើន បានចូលដណ្តឹងខ្ញុំរៀបការឆាប់ៗ»។ ដោយក្នុងវីដេអូនោះឃើញថានាងធ្វើឲ្យលោក ឆឹម សក្កដា អស់សំណើចនិយាយលែងចេញតែម្ដង។