ភ្នំពេញ៖ តាំងពីឪពុកធ្លាក់ខ្លួនឈឺជាទម្ងន់ ក្នុងនាមជាកូនប្រុស តារាចម្រៀង ករុណា ពេជ្រ បានមើលថែឪពុកយ៉ាងជាប់លាប់បំផុត។ ក្រោយសម្រាកព្យាបាលនៅមន្ទីពេទ្យមួយរយៈ ពេលនេះសភាពជំងឺឪពុករបស់លោក ក៏បានធូរស្បើយដែរ ហេតុនេះទើបលោកបានយកឪពុក ចេញពីមន្ទីរពេទ្យមកមើលថែរនៅឯផ្ទះវិញ។

តែទោះជាយ៉ាងណា តារាចម្រៀងថៅកែផលិតកម្មថោន ករុណា ពេជ្រ នៅតែចង់ផ្អាកពីសិល្បៈមួយរយៈ ដើម្បីមានពេលវេលាច្រើនសម្រាប់មើលថែឪពុកបន្តទៀត។ ជាងនេះទៅទៀត កាលពីព្រឹកមិញ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះរូបក៏ដូចជាសារអមយ៉ាងដូច្នេះថា «ព្រឹកនេះនិមន្ត ព្រះសង្ឃ មកសង្ឃទាន និង សូត្រមន្ត ជូនប៉ា អោយរឹតតែប្រសើរ ឆាប់ៗបន្ថែមទៀត»។