ភ្នំពេញ៖ កន្លងមកធ្លាប់តែឃើញ តារាស្រីគូស្នេហ៍ជនបរទេស ទឹម រដ្ឋា សម្តែងរឿងភាគច្រើនដើរតួកាចខ្នាស់ និង​តួសិចស៊ិជាដើម។ ដោយឡែកក្នុងខ្សែភាយន្តថ្មីរបស់នាង ត្រូវបានអ្នករៀបចំកម្មវិធីតម្រូវឲ្យដើរតួជានារីខ្មែរ ស្រគត់ស្រគំ ដែលនៅក្នុងឈុតមួយនាងបានគ្រងសំលៀកបំពាក់បុរាណ អង្គុយចាក់នំគ្រក់ ​ដើម្បីលក់ជូនបងប្អូន ស្តែងពីទិដ្ឋភាពសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនៈកោដិ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ៕

តារាសម្តែងតែងនិយមស្ទីលបរទេស ទឹម រដ្ឋា ហាក់ពេញចិត្តនឹងឈុតឆាកមួយនោះយ៉ាងខ្លាំង ដោយនាងបានលើកឡើងថា «ខ្ញុំស្រលាញ់ណាស់សម័យកាលនោះ រួមមាន ទិដ្ឋភាព សំលៀកបំពាក់ និង សកម្មភាព។ ជាពិសេសសកម្មភាពធ្វើនំគ្រក់! តើបងប្អូនចង់ញ៉ាំអត់?»។ យ៉ាងណាមិញ ឈុតនេះ ត្រូវបានអ្នកគាំទ្រសរសើរថា «នាងសម្តែងសមប្រកបដោយទេពកោសល្យពិតៗ»។

សូមទស្សនាវីដេអូ!!