កូរ៉េ៖ នៅរាត្រីម្សិលមិញ តារាចម្រៀងកូរ៉េដ៏ល្បី លោក តេយាំង (TaeYang) សមាជិកក្រុម Big Bang បានក្លាយជាកូនកំលោះយ៉ាងស្រស់សង្ហា ដឹកដៃកូនក្រមុំ​ ចេញមកជំរាបសួរភ្ញៀវកិត្តយស នៅក្នុងសណ្ឋាគារដ៏ធំមួយ នៃប្រទេសកូរ៉េខាងត្បូង។

ក្នុងពិធីនោះមានការចូលរួមពីសំណាក់តារាល្បីៗរួមក្រុម និងក្រៅក្រុម ដូចជា នាង ស៊ីអិល និងនាង សាន់ដារ៉ា ជាដើម។ បើងាកមើលការរៀបចំ នៅក្នុងពិធីរបស់ លោកTaeyang គឺពិតជា លេចធ្លោយ៉ាងខ្លាំង ដែលអាចនិយាយបានថា ល្បីដាច់គេក្នុងដើមឆ្នាំ២០១៨ ដោយមានការដេគ័រ យ៉ាងស្រស់ស្អាត ផ្កាធ្លាក់រំយោលពាសពេញ រោងការតែម្តង ដូចជា រឿងព្រេងនិទានទៅហើយ៕