ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងវ័យក្មេង២ដួង ស្តេព និង រ៉េត ស៊ូហ្សាណា កាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំង សូម្បីតែដើរហើរ ក៏ដើរដឹកដៃគ្នាត្រសងតែម្តង។

យ៉ាងណាមិញ តារាចម្រៀង​ពន្លកថ្មី​ទាំងពីរដួងនេះ ត្រូវបានអ្នកគាំទ្រ ទទូចផលិតហង្សមាស អនុញ្ញាតឲ្យអ្នកទាំងពីរចាប់ដៃគូច្រៀងរួមគ្នា ព្រោះ ស្តេព និង ស៊ូហ្សាណា កំពុងតែមានប្រជាប្រិយភាពដូចគ្នា។