​ភ្នំពេញ ​៖ ការប្រគំតន្ត្រីបែប រ៉ក របស់កម្មវិធី BOOSTRONG នៅ​ខេត្ត​កំពង់ចាម ម្សិលមិញនេះ ​កំពូល​តារា​ស្រី​ដ៏​ល្បី​ គឺ កញ្ញា ឱ​ក សុគន្ធ​កញ្ញា បញ្ចេញ​ក្បាច់​រាំ និង​​តែងខ្លួន​បែប​រ៉ក​យ៉ាង​ទាក់ទាញ​អារម្មណ៍។

មិនតែប៉ុណ្ណោះ​ថែម​ទាំង​លេចមុខ​កូនក្រុម​របស់​ខ្លួន​ពីរ​រូប​ទៀត​ គឺ វង្ស ដា​រ៉ា​រតនា និង រ៉េ​ត ហ្សូ​សា​ណា ស្រែកច្រៀង​បទ​ចង្វាក់​រ៉ក​ស្ទើរ​បាក់​ឆាក​តន្ត្រី ប៉ូ​សស្ត្រ​ង ធ្វើ​ឲ្យ​អ្នក​ទស្សនា​ក្រោកឈរ​ហោរ​កញ្ជ្រៀវ​ពេញ​ទាំង​ទី​លាន​​ប្រគំ​តន្ត្រី BOOSTRONG ។​