ភ្នំពេញ៖ ក្នុងក្តីរំពឹងនឹងដល់គោលដៅដោយ សុខសុវត្ថភាព ប៉ុន្តែដែលពោរពេញដោយភាពក្អាកក្អាយ ប្រែជាព្រលឹងចុងសក់មួយរំពេច កើតមានចំពោះភ្ញៀវទេសចរណ៍ ខណៈបុរសម្នាក់បានស្ទុះទៅកាច់ចង្កូតរថយន្ត ដែលអ្នកបើកបរកំពុងបញ្ជាឲ្យប្រែពីដំណើរសុវត្ថិភាព ។ 

បុរសដែលបង្កគ្រោះភ័យដល់អស់ភ្ញៀវមួយរថយន្តក្រុងដែលផ្ទុកចំនួន៥០នាក់នេះ ក៏ត្រូវបានគេបង្ហាញថា «មានវ័យ៣០ឆ្នាំ។ មុននេះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅផ្ទះ និងត្រូវបានប្រពន្ធដេញចេញពីផ្ទះរត់មកជិះឡានក្រុង។ ដោយគូបផ្សំអារម្មណ៍អួអាប់ និងអស់សង្ឃឹមផងនោះ បុរសវ័យ ៣០ឆ្នាំ បានគិតខ្លីចង់ប្រល័យខ្លួនឯង ក៏បានស្ទុះទៅទាញចង្កូតឡាន ពីអ្នកបើកបរ បណ្តាញឲ្យឡានស្ទុះឡើងកល់នឹងរបាំងពុះចែកទ្រូងផ្លូវ។ 

ជុំវិញរឿងនេះ អ្នករួមដំណើរបានដាក់បន្ទុកលើបុរសនោះថា «បើចង់ស្លាប់ ម្តេចក៏មិនស្លាប់តែម្នាក់ឯងទៅ ចាំបាច់អីបង្កគ្រោះថ្នាក់ដល់គេ ហើយក៏ត្រូវបានក្រុមអ្នកដំណើរចាប់បាន និងព្រួតវាយម្នាក់ម៉ាដៃ ឡើងទន់ប្រាណ»។

សូមទស្សនាវីដេអូ!!