ថៃ៖ នារី២នាក់ ដែលជាដៃគូបដិបក្ខ បានឈ្លោះប្រកែក ឈានដល់ការប្រតាយប្រតប់គ្នាយ៉ាងខ្លាំង បណ្តាលឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិតក្នុងអំឡូងគ្រា​នោះ។

តាមរយៈវីដេអូជាង ១នាទីបានបង្ហាញថា នារីពាក់អាវស បានវាយសន្ធាប់លើនារីពាក់អាវក្រហមយ៉ាងដំណំ និងច្របាច់ក រហូតដាច់ខ្យល់ស្លាប់ ទើបនាងព្រមលែងដៃ។ ក្នុងហេតុការណ៍នោះមានអ្នកឈរមើលប្រមាណ ៤ ទៅ ៥នាក់ ប៉ុន្តែមិនមានអ្នកណាម្នាក់ជួយនាងអាវក្រហមឡើយ បណ្តោយឲ្យនារីម្នាក់ទៀត ច្របាច់ក ដល់ស្លាប់។

ក្នុងទិដ្ឋភាពគួរឲ្យសោកសៅនោះ ត្រូវបានមជ្ឈដ្ឋានទូទៅមានការ​ខឹងសម្បានឹងអ្នកឈរយ៉ាងខ្លាំង និងទទូចឲ្យសមត្ថកិច្ច​តាមចាប់ខ្លួន អ្នកឃើញហេតុការណ៍ហើយមិនជួយនោះ និងនារីជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕

សូមទស្សនាវីដេអូ!!