ភ្នំពេញ៖ បន្ទាប់ពីគេហដ្ឋានថ្មី របស់ ថន លក្ខិណាឡើងរួចមកតារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា សូ ដានីតាដែលធ្លាប់ល្បីថាឆក់តំណែងតួសំខាន់ក្នុងរឿង “ទូកបាត់ច្រវ៉ា” ពីតារាស្រី អ្នកនាង សឿ សុធារ៉ា មកក៏បង្ហាញវីឡារបស់ខ្លួនដោយមិនចាញ់គ្នាឡើយ។

ជាក់ស្តែង បើតាមការបង្ហោះរូបភាព នៃផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ​របស់តារារាងខ្ពស់រូបស្រស់នេះដែលនឹងត្រៀមចូលនៅ ក្នុងពេលឆាប់ៗ ឃើញថាទិដ្ឋភាពផ្នែកខាងក្រៅនៃផ្ទះមានទីធ្លាធំទូលាយ និងរចនាបានយ៉ាងស្រស់ស្អាតគួរឲ្យចង់រស់នៅ សូម្បីតែនៅលើរបងទ្វារមុខផ្ទះក៏ស្រស់ល្អប្របិតផងដែរ។