ភ្នំពេញ៖ ការបង្ហាញខ្លួនលើកដំបូងលើឆាកប្រគំតន្ត្រី អ៊ីឆីតាន់ កូនប្រុសច្បងកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណ ធ្វើឲ្យមិត្តៗយុវវ័យ ជាពិសេសនារីៗមានការហ៊ោរកញ្ជ្រៀវលាន់ឮរំពងអើងកង កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្ណាំ២០១៨។

ក្នុងនោះ កំលោះវ័យ ១៩ឆ្នាំ សុវត្ថិ មុន្នីវណ្ណ បានលើកយកបទ «ហេតុអ្វីចាកចោលបង?» ធ្វើការបកស្រាយ​យ៉ាងពីរោះរណ្តំ។ អ្វីដែលពិសេសជាងនេះទៅទៀត តារាចម្រៀងពន្លកថ្មី សុវត្ថិ មុន្នីវណ្ណ បានប្រើស្ទីលគួរឲ្យទាក់ទាញបំផុត ទាំងម៉ូដខោអាវ ម៉ូដសក់ និងវែនតាជាដើម។

ចង់ដឹងថា តើកូនប្រុសច្បង ព្រាប សុវត្ថិ មានអ្វីពិសេស សូមទស្សនាទាំងអស់គ្នា!!