ភ្នំពេញ៖ ប្អូនប្រុសប្រធានសមាគមសិល្បករខ្មែរ លោក ចន ច័ន្ទតារា គឺជាតួសម្ដែងមួយរូបទទួលបានការអប់រំរហូតដល់ថ្នាក់អនុបណ្ឌិតផ្នែក “ច្បាប់” ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចអស់រយៈពេល២ឆ្នាំហើយ។
ដោយឡែកបច្ចុប្បន្ន ជំនាញដែលលោកបានចាប់យកដើម្បីទទួលការអប់រំនេះ ហាក់ខុសគ្នាស្ទើរ១៨០ដឺក្រេជាមួយអាជីពដែលលោកកំពុងប្រឡូកសព្វថ្ងៃ។យ៉ាងណាមិញតួសម្ដែងរាងខ្ពស់ស្រលះរូបនេះក៏បានបញ្ជាក់យ៉ាងដូច្នេះថា«ខ្ញុំនឹងមិនបោះបង់ជំនាញដែលលោកខំសិក្សារាប់ឆ្នាំនេះទេ»។
តារាសម្ដែងរូបនេះក៏បន្តទៀតថា«តែហេតុតែខ្ញុំស្រលាញ់វិស័យសិល្បៈផងទើបខ្ញុំព្យាយាម និងស្វះស្វែងលើការងារនេះសិន ដ្បិតអាជីពជាតារាសព្វថ្ងៃកំពុងដើររលូនទៅមុខ។ មិនយូរទេប្រហែល៣ឆ្នាំទៅមុខទៀត ខ្ញុំនឹងចាប់យកជំនាញច្បាប់វិញម្ដង និងមិនបណ្ដែតបណ្ដោយតទៅទៀតឡើយ»៕
