ភ្នំពេញ៖ កំពូលតារាចម្រៀងកញ្ញា មាស សុខសោភា បានឈរឈ្មោះនៅក្នុងវិស័យសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ថែមទាំងកាន់់តែមានភាពល្បីល្បាញពី ទស្សនិកជនយ៉ាងច្រើន។ ទោះបីជាបច្ចុប្បន្ន នាងមានវ័យច្រើនក៏ដោយ តែបើនិយាយពីសម្រស់វិញ នៅតែក្មេងជាងវ័យដដែល ហើយកាលពីយប់មិញនេះ ជាថ្ងៃខួបកំណើតរបស់កញ្ញា តែក្នុងឆ្នាំនេះហាក់បីដូចជា មិនមានការប្រារព្ធពិធីធំដុំអ្វីនោះទេ គ្រាន់តែមាន ផ្កា និងដូចជានំខេកមួយ ដែលមិត្តៗរបស់កញ្ញា ធ្វើឲ្យប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក្តីតារារូបនេះ តែងតែមានស្នាមញញឹម និងសប្បាយរីករាយរហូត ទោះខួបកំណើតរបស់នាង ធម្មតាក៏ដោយ៕