ភ្នំពេញ៖ កូនប្រុសទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលទើបក្លាយជាតារាចម្រៀងប្រចាំផលិ​តកម្មហង្សមាស មិនទាន់ទាំងបានប៉ុន្មានផងផង ពេលនេះក៏ធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរទៅហើយ។ យ៉ាង​ណាមិ​ញ​ថ្មីៗនេះថ្មីៗនេះ ក៏បានឃើញហ្វេនមួយរូបហ៊ានលះបង់ សាក់ឈ្មោះកូនប្រុសច្បងរបស់លោក គឺសុវត្ថិ មុនីវណ្ណ នៅ​​​​​​​លើដៃយ៉ាងឡូយមិនធម្មតា នៅក្នុងនោះគេបានសាក់ថា« Sovath Monivan fan »។

ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុកសុវត្ថិ មុនីវណ្ណ បានបង្ហោះសារមួយឃ្លាថា«ខ្ញុំពិតជាអរគុណខ្លាំងណាស់ ចំពោះកា​រ​គាំទ្រ និង ស្រលាញ់មកលើរូបខ្ញុំ»។ជាមួយគ្នានោះក៏មានអ្នកគាំទ្រម្នាក់ខមមិនយ៉ាងដូច្នេះថា«តើអ្នកដឹងទេ​ថា​សេ​​ចក្ដីស្រលាញ់របស់ខ្ញុំ និងអ្នកទាំងអស់គ្នានោះមានចំពោះអ្នកខ្លាំងប៉ុណ្ណា ?»។