ភ្នំពេញ៖ នៅលើហ្វេសប៊ុកអ្នកនាង សែ ចាន់ឌី ដែលមហាជនស្គាល់ថា ជាភរិយាជាទីស្រលាញ់ របស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ក៏បានផុសរូបបង្ហាញពីការត្រៀមសម្ភារៈសិក្សាចែកជូនសិស្សនៅទីដាច់ស្រយាលខេត្តកំពង់ឆ្នាំ។ ខណៈនោះ តារាចម្រៀងល្បីជាស្វាមី ក៏ចេញសារអំពាវនាវអ្នកគាំទ្រឲ្យជួយបន្តការងារដ៏ប្រពៃរបស់ភរិយានោះផងដែរ។
តាមការបង្ហាញពី អ្នកស្រី សែ ចាន់ឌី ភរិយាប្រពន្ធ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានសរសេរសាររៀបរាប់ថា «នៅថ្ងៃនេះអ្នកនាងបានរៀបចំនូវសៀវភៅសរសេរចំនួន ១០០ ក្បាល និងប៊ិចចំនួន ១០០ ដើមដូចគ្នា សម្រាប់ជួយទៅដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក។
ដោយក្មេងៗទាំងនោះគឺរស់នៅតំបន់ដាច់ស្រយាល ក្នុងសាលាបឋមសិក្សា «កំពង់បាស្រូវ» ស្ថិតនៅក្នុងឃុំកំពង់បាស្រូវ ភូមិជល់សារ ស្រុកជល់គីរី ខេត្ត កំពង់ឆ្នាំង។ រំពេចនេះក្នុងគណនី តារាចម្រៀង ឆាយ វីរៈយុទ្ធ បានស៊ែររូបភាពនិងសារបង្ហាញពីសកម្មភាពមនុស្សធម៌ដែលប្រពន្ធបង្ហោះផ្សព្វផ្សាយ និងបានសរសេរទទួចសុំឲ្យអ្នកគាំទ្រថា បងប្អូនជួយស៊ែរបន្តម្នាក់មួយុមក ដើម្បីឲ្យបងប្អូនបានដឹងផង»។
អ្នកនាង សែ ចាន់ឌី ភរិយាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក្រៅពីមានរូបស្អាតហើយ នៅមានចិត្តល្អជួយដល់កុមារក្រីក្រថែមទៀតផង គួរឱ្យសរសើរទឹកចិត្តណាស់៕
