ភ្នំពេញ៖ កូនភ្លោះប្រុស ស្រីរបស់តារាសម្ដែង ឈិត សុជាតា កាន់តែធំឡើង និង គួរឱ្យស្រឡាញ់ណាស់ ហើយថ្មីៗនេះគេឃើញតារាស្រីសាច់សខ្ចីរូបនេះ បង្ហោះរូបថតកូនភ្លោះជាទីស្រឡាញ់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាផងដែរ។
ក្នុងន័យដដែលនេះនាងបានផុសរូបថតជាមួយទេសភាពដ៏ស្រស់ស្អាតរួមទាំងកូនភ្លោះជាទីស្រលាញ់ ខណៈតារាភាពយន្តនិងម៉ូដែលដែលក្លាយខ្លួនជាម្តាយ រូបបានរៀបរាប់ថា « 1លានប៉ុសិ៍ ចម្រាញ់បានតែ ៤ប៉ុស ក្រៅពីហ្នឹង ដូចចាប់ក្តាមដាក់ចង្អេរ» ។
យ៉ាងណាមិញ ទោះបីជាតារាសម្ដែងស្រីសាច់ខ្ចី ឈិត សុជាតា បង្ហោះរូបថតលក្ខណៈគ្រួសារយ៉ាងមានសុភមង្គលជាបន្តបន្ទាប់ក្ដី ប៉ុន្ដែនាងហាក់ដូចជាបិទបាំងមុខមាត់ស្វាមីមិនឱ្យសាធារណជនបានស្គាល់ឡើយ ដែលជាហេតុធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ ។
