ភ្នំពេញ៖ តារាចម្រៀងខេមរៈ សិរីមន្ដ នឹងហោះទៅប្រទេសកូរ៉េច្រៀងសម្ដែងក្នុងកម្មវិធីប្រគុំតន្ដ្រីមួយជាមួយអ្នកចម្រៀងល្បីៗដូចជាមាស សុខសោភា ,ខេម ,យូរី និងក្រុមតារាសិល្បៈមួយចំនួនទៀតដែលដឹកនាំដោយលោកឡេង ណាវ៉ាត្រា ថៅកែរផលិតកម្មGalaxy ។
ខេមរៈ សិរីមន្ដ តារាចម្រៀងផលិតកម្មហង្សមាសរូបនេះថា លោកនឹងយកជំនួយការផ្ទាល់ខ្លួនទៅជួយរៀបចំច្រៀងសម្ដែងConcertនោះរួមទាំងអ្នករាំ២នាក់ទៅជាមួយផងដែរ។ខេមរៈសិរីមន្ដអះអាងប្រាប់អ្នកការសែតនៅប៉ុស្ដិ៏លេខ៥ថាខ្ញុំទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េ២ថ្ងៃដោយចេញដំណើរទៅនៅថ្ងៃទី១៥មករាហ្នឹង។ខ្ញុំយកអ្នករាំ២នាក់និងជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំទៅដែរ។
ខេមរៈ សិរីមន្ដ បានចេញបទចម្រៀងថ្មីៗជាច្រើននៅហង្សមាសដែលទទួលការគាំទ្រដូចជាបទ”ស្ទឹងត្រែងបងអើយ”ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ”,”ក្បាច់ពោះ”…។តាមព័ត៌មានថា មានបណ្ដារSponsorមួយចំនួនបានទាក់ទងឲ្យខេមរៈសិរីមន្ដចេញទៅច្រៀងសម្ដែងនៅប្រទេសបារាំង អាមេរិក និង កាណដា ជាដើមនៅឆ្នាំ២០១៨នេះតែ សិរីមន្ដ ពន្យាពេលចេញដោយសារតែពេលនេះកំពុងនៅជាប់ដៃច្រៀងConcertជាច្រើនរបស់ហង្សមាសដែល១កម្មវិធីស៊ីថ្លៃជាង៣ពាន់ដុល្លា។
គេជឿរថា សិរីមន្ដ នឹងកើបលុយធំនៅរដូវក្ដៅឆ្នាំ២០១៨នេះជាមិនខានថ្វីត្បិតតែពេលនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានអ្នកខ្លះថា សិរីមន្ដ ចូលហង្សមាសមិនទាន់ល្បីដូចកាលនៅសាន់ដេ ក៏ដោយ៕
