ភ្នំពេញ៖ យក់ ឋិករដ្ឋាឆក់បានតំណែងជាតួឯក១នៅផលិតកម្មថោនដែលជាប្រភេទរឿងខ្មោចហើយ អ្នក នាងថែមទាំងយកស្វាមីនាង លោក ឃុំ ប៉ុណ្ណាដែតទៅថតសម្ដែងជាមួយគ្នាថែមទៀតផង ដែលមើលទៅគូរស្នេហ៏តារា១គូនេះទៅណាក៏ទៅទាំង២ដែរ អីចឹងហើយបានជាអ្នកសិល្បៈជាច្រើនបានសរសើរមិនដាច់ពីមាត់ថា«នៅពលនេះគូរស្នេហ៏តារាសិល្បៈ គំរូរនៅពេលនេះគឺមានតែអ្នកនាង យក់ ឋិករដ្ឋានិងស្វាមីទេដែលសាកសមជាងគេ។
យ៉ាងណា យក់ ឋិករដ្ឋា ហាក់មានជំនឿរចិត្តខ្ពស់ក្នុងភាពយន្ដថ្មីដែលជាប្រភេទរឿងខ្មោចនោះដោយនាងចេញមុខសរសើរ នាយ ពាក់មី និងកូនស្រីច្បងរបស់អ្នកកំប្លែងរូបនេះថា «ជាផ្នែកសំខាន់ដែលធ្វើឲ្យភាពយន្ដខ្មោចនេះទទួលបានជោគជ័យថែមទៀតផង»។
តារាចម្រៀងផលិតកម្មថោនរូបនេះអះអាងថា «រឿងថ្មីដែលខ្ញុំថតឲ្យផលិតកម្ម LdPicture នេះជារឿងខ្មោចតែចំណងជើងមិនទាន់ជាផ្លូវការទេ ហើយខ្ញុំក៏មិនមែនជាតួខ្មោចដែរ។ខ្ញុំសប្បាយចិត្តដែលបានសម្ដែងរឿងនេះទើបចប់ថ្មីៗហ្នឹងហើយខ្ញុំសូមសរសើរដោយស្មោះថាបងពាក់ មី គាត់ជាអ្នកដឹកនាំរឿងល្អម្នាក់ ដែលធ្វើឲ្យរឿងមួយនេះនឹងល្អមើលជាមិនខាន។
បើនិយាយរឿងកូនស្រីច្បងរបស់បងពាក់ មី វិញគឺសម្ដែងល្អមែនទែនក្នុងរឿងហ្នឹងទោះជានៅក្មេងមែនតែទេពកោសល្យពេញខ្លួន”។យក់ ឋិករដ្ឋា ថា នាងនឹងត្រៀមថតរឿងទី២ទៀតបើមានឱកាសតែការថតរឿងបានលុះត្រាតែមានការអនុញ្ញាត្តិពីផលិតកម្មថោនជាមុនសិន។ដោយសារតែការបុកទាំងចម្រៀងផងនិងភាពយន្ដផងនោះធ្វើឲ្យយក់ថឹករដ្ឋាបានលុបចោលគម្រោងយកកូនទី៣ដែលចង់បានកូនស្រីនោះថ្វីត្បិតតែពេលនេះកូនប្រុសទាំង២របស់នាងកាន់តែធំទៅហើយក្ដី៕
