ភ្នំពេញ៖ ពេជ្រ សោភា ជាតួអង្គសំខាន់ម្នាក់ដូចអ្នកនាង ខាត់ សុឃីម ដែរក្នុង​ភាពយន្ដ​លើកទី១​របស់​នាង​នៅ​ទូរទស្សន៍ហង្សមាសគឺរឿង”បិសាចគួរឲ្យស្រលាញ់”ដែលមានតួឯកនាងរ៉េត ស៊ូហ្សាណានិងលោកStep។Image may contain: 1 person

នៅ​ពេល​នេះ​ដែរហង្សមាសក៏បានបញ្ចេញតួអង្គក្នុងរឿងថ្មីរបស់ខ្លួនដែរដែលបង្ហាញថា ពេជ្រ សោភា និងខាត់ សុឃីម គឺជាតួ​ធំ​អមដោយលោក ហេង ដាវី ,ឆឹម សក្កដា វង្ស តារារតនា,សយ រតនៈ,ក្រឹម,កញ្ញាប៉ាច គឹម មួយ ,បាន មុនីលក្ខ័ណ,​យាយយយ។ ប្រភពបានឲ្យដឹងថា រឿងនេះនិងថតបញ្ចប់​នៅអំឡុង​ខែមីនា​២០១៨នេះ​ហើយ​ដោយតួដែលមានសកម្មភាពច្រើនជាងគេគឺពេជ្រ សោភា តែម្ដង។Image may contain: 1 person, sitting and close-up

យ៉ាងណាពេជ្រសោភាមិនហ៊ានរំពឹងជាមុនថា នាងនឹងជោគជ័យ​កម្រិតណា​ចំពោះ​ភាពលើកទី១​របស់នាង​ឡើយ​ដោយ​គ្រាន់តែថា ទោះជានាងមិនមែនជាតួឯកក៏​ដោយតែក្នុងរឿងនេះ​នាងជាឆ្អឹង​នៃរឿងតែ​ម្ដងព្រោះបើ​គ្មានតួ​អង្គ​នាងទេគឺមិនមានរឿងនេះកើតចេញឡើយ។Image may contain: 1 person, close-up

មហាជនបានលើកឡើងថាសម្រាប់ភាពយន្ដភាគរបស់ហង្សមាសរឿង”បិសាចគួរឲ្យស្រលាញ់”នេះនៅពេលដែលដាក់ឬក្រោយបញ្ចាំងនោះតួឯកស្រីដែលនឹងឡើងកូដជាងគេប្រាកដជានាង រ៉េត ស៊ូហ្សាណា ម្ចាស់បទ​”ឈប់”,​”ប្រយោគស្នេហ៏”​នោះជាមិនខានឡើយព្រោះពេលនេះអតីតបេក្ខភាពCambodian Idolរដូវកាលទី១នេះ​កំពុងតែ​លេច​មុខក្នុងស្ពតនិងច្រៀងconcertជាច្រើនព្រមគ្នាតែម្ដង៕Image may contain: 1 person, standing and shoes