ថៃ៖ ពលករខ្មែរចំនួន ៣០ នាក់ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់ខ្លូនពេលកំពុងធ្វើការសំណង់ នៅខេត្តឈុនបុរីប្រទេសថៃ ហើយបានទារអោយបង់ប្រាក់ចំនួន ៩០០,០០០ បាត ជាថ្នូរនឹងការដោះលែង ដោយគ្មានការចូលរួមដោះស្រាយពីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ។
បើតាមសម្ដីរបស់ពលករម្នាក់ដែលត្រូវបានចាប់ខ្លួននិយាយថា « ពួកគាត់ទាំងអស់សុទ្ធតែបានបំពេញបណ័្ណស្នាក់នៅ និងធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃរួចអស់ហើយនាពេលកន្លងមក»។ តែដោយគ្មានលុយដោះស្រាយជាមួយអាជ្ញាធរប៉ូលីសនៅខេត្តឈុនបុរី ប្រទេសថៃ ប៉ូលិសក៏បន្តឃុំខ្លួននៅឡើយ នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ គេនឹងបន្តបញ្ជូនទៅឃុំខ្លួននៅគុកធំហើយ។តាមការអោយដឹងពីពលករដែលកំពុងជាប់ឃុំដូចគ្នា បញ្ជាក់ថា « រហូតមកដល់ពេលនេះ ពុំមានស្ថាប័ន ឬស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃមកជួយអន្តរាគមន៍នៅឡើយទេ» ។
