ភ្នំពេញ៖ មិនជាខកបំណងមែន កូនប្រុសទី២ ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ បានធ្វើឲ្យទស្សនិកជនរាប់ពាន់នាក់ ហ៊ោរកញ្ជ្រៀវជាមួយបទម្រៀង «នឹករឿងខ្លះ» ដែលជាសំនៀងទោល។ ក្នុងអត្ថន័យចម្រៀងនោះ បានរៀបរាប់ក្តីឈឺចាប់របស់បុរសម្នាក់ ដែលធ្លាប់ធ្វើខុស ហើយខាងស្រីបានចាកចេញ ប៉ុន្តែក្រោយមកបុរសនោះ ភ្ញាក់ខ្លួនឡើងវិញ ចង់ឲ្យនារីម្នាក់នោះវិលមកវិញ។
ទន្ទឹមនឹងអត្ថន័យដ៏សែនឈឺចាប់នោះ កូនប្រុសទី២ ព្រាប សុវត្ថិ បានប្រើស្ទីលក្នុងការច្រៀង ការដាក់ទឹកមុខ និងកាយវិការគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។
ចង់ដឹងថា អត្ថន័យ និងខ្លឹម ចម្រៀងនោះ មានន័យយ៉ាងណា សូមរីករាយសណ្តាប់ទាំងអស់គ្នា!!
