ថៃ៖ ដោយមើលឃើញពីការថយចុះអតិថិជនចូលផឹកកាហ្វេនៅហាងឈ្មោះ «Coffe on day»​ មានបុគ្គលិកនារីរត់តុ២នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលផងនោះ បានស្នើសុំទៅថៅកែថា «សុំស្លៀកពាក់សិចស៊ី និងថតវីដេអូ បង្ហោះផ្សព្វផ្សាយ ដើម្បីឲ្យអតិថិជនបានឃើញ និងចូលមកផឹកកាហ្វេឲ្យបានច្រើន»។

សំណើររបស់នារីរត់តុនោះ ត្រូវបានយល់ព្រមពីថៅកែ ដោយលោកយល់ថា វាការផ្សព្វផ្សាយ មិនប៉ះពាល់អ្វីដល់សង្គមឡើយ។ តែផ្ទយទៅវិញ ក្រោយការផ្សព្វផ្សាយបាន ២ថ្ងៃ សមត្ថកិច្ចថៃ បានចុះទៅឃាត់ខ្លួនសួរនាំ និងគ្រោង​រៀបចំសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។

សមត្ថកិច្ចថៃ បានឲ្យដឹងថា «ទង្វើទាំងនោះ ត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានលើច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មបណ្តាញសង្គម ជាសាធារណៈក្នុងប្រទេស»។ លោកបន្តថា «ការល្មើស ឬរំលោភបំពានច្បាប់នេះ អាចនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំឡើងទៅ នឹង/ឬពិន័យ ជាប្រាក់ចាប់ពី ១០០,០០០បាត (ប្រហែលជា ៣,១៧១ដុល្លារអាមេរិក) ផងដែរ»។

សូមទស្សនាវីដេអូ!!