អាមេរិក៖ ក្តាមយក្ស ដែលមានមាឌធំជាងគេលើពិភពលោក ត្រូវបានក្រុមអ្នកនេសាទសម្រុកចាប់នៅរដូវភ្លៀង និងរដូវស្លឹកឈើជ្រុះ ព្រោះកាលបរិច្ឆេទមួយ ដែលអាជ្ញាធររដ្ឋអាឡាស្កា អនុញ្ញាតិ។ តាមសម្តីអ្នកនេសាទបានឲ្យដឹងថា «ក្តាមនេះ មានតែក្នុងសមុទ្រទឹកកក នៃរដ្ឋអាឡាស្កា តែប៉ុណ្ណោះ»។ ហើយក្តាមនេះទៀតសោត ក៏មានតម្លៃថ្លៃណាស់ដែរ ប៉ុន្តែជារឿងមួយអាចចំណេញ ពីព្រោះទិញក្តាមមួយអាចញ៉ាំបានមួយគ្រួសារ។

គួរបញ្ជាក់ថា ក្តាមយក្ស ដែលគេនិយមហៅថា ក្តាមអាឡាស្កានោះ មានទម្ងន់ ៥ ទៅ ១០ គីឡូក្រាម ក្នុងមួយក្បាល ហើយមានប្រវែងជាង ១ម៉ែត្រឯណោះ។