កំពង់ឆ្នាំង៖ នារាត្រីថ្ងៃទី០៥ កុម្ភៈ ម្សិលមិញ នារីវ័យក្មេងពីរ ដែលត្រូវបានគេស្គាល់ថា ជាបងប្អូនបង្កើត បានវាយដណ្តើមសង្សារគ្នា ដែលធ្វើឲ្យកក្រើកនៅកណ្តាលទីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមសម្តីមិត្តភក្រអ្នកទាំងពីរបានរៀបរាប់ថា យប់កើតហេតុ នារីជាបងបានបណ្តើរសង្សារប្អូនតាមសួនច្បារ។ រំពេចនោះ នារីជាប្អូនបានឃើញ និងស្ទុះទៅវាយវះកំផ្លៀងបងស្រី រួចធាក់ ២ជើង បណ្តាលឲ្យបងស្រី​ដេកយំននៀលដី បង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពដដែលបន្តថា នារីទាំងពីរនាក់បងប្អូន ជាស្ត្រីបម្រើការងារនៅហាងខារ៉ាអូខេមួយ និងស្នាក់នៅផ្ទះជួលជាមួយគ្នា ក្រុងកំពង់ឆ្នាំង។ យ៉ាងណាមិញ រឿងនេះ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ ពោលគឺសម្រួលឲ្យអ្នកទាំងពីរត្រូវគ្នា និងឲ្យទៅផ្ទះវិញ៕