ភ្នំពេញ៖ ថ្មីៗនេះ មហាជនមានមន្ទិលសង្ស័យ ជាខ្លាំងក្រោយពីតារាសិចស៊ី អ្នកនាង ឆៃ លីដាឡែន បានបង្ហាញវត្តមាន ទារកម្នាក់អាយុប្រមាណជាបួនខែ ភ្ជាប់ជាមួយសារ បង្ហាញអោយដឹងពីក្តីប្រាថ្នានាង ដែលតែងអន្ទង តាំងពីក្រាមផ្ទឹមនឹងស្វាមីវ័យក្មេងជាងនោះថាបានសម្រេចហើយ។

ទាក់ទងចម្ងល់និងការសង្ស័យមហាជន បែបនេះ តារាស្រី អ្នកនាង ឆៃ លីដាឡែន បានបង្ហើបប្រាប់ពេលដែលនាងចូលរួមការងារសប្បុរសធម៌ នៅសាលាកសិកម្មចំកាដួងថា «កូនដែលទស្សនិកជន បានឃើញខ្ញុំបង្ហោះជាកូនរបស់ខ្ញុំពិតមែន ហើយការពិតគ្រប់យ៉ាង ខ្ញុំនឹងឆ្លើយនៅអំឡុង ថ្ងៃខួបកំណើតខ្ញុំនៅថ្ងៃទី១២ ខែកុម្ភ:ឆាប់ៗនេះ»។បញ្ចាក់វត្តមានរបស់តារាសម្តែង និងចម្រៀង អ្នកនាង ឆៃ លីដាឡែន ហាក់មាន យីអ៊ុន និងមមាញឹកការងារសិល្បៈ យ៉ាងខ្លាំងស្ទើរតែរកពេលសម្រាក់គ្មាន ។