សិង្ហបុរី៖ តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បានដឹកដៃគ្នាទៅចូលរួមវិធី The Influencer Renovation លើកម្រាលព្រំពណ៌ក្រហម នៅក្នុងប្រទេសសិង្ហបុរីយ៉ាងអធិកអធម ។

ក្នុងឈុតសម្លៀកបំពាក់ពណ៌ខៀវ របស់តារាប្រុសស្រីតំណាងឱ្យកម្ពុជាទាំងពីរដួងនេះ ពិតជាមានសម្រស់ស្រស់ស្អាត និងសមគ្នាយ៉ាងខ្លាំង ដូចចិត្តអ្នកគាំទ្រពួកគេមួយចំនួនធំ ចង់ឱ្យអ្នកទាំងពីរក្លាយទៅជាគូស្នេហ៍ក្រៅ​ឆាកនឹងគ្នាពិតប្រាកដ។

បញ្ជាក់ផងដែរការចូលរួមដើរលើកម្រាលព្រំក្រហមនៅប្រទេសសិង្ហបុរីលើកនេះក៏មានតារាល្បីមកពីប្រទេ​សចិ​ន​ភាគច្រើន និងតារានៅក្នុងអាស៊ានជាច្រើននាក់ទៀតដើម្បីមកចែករំលែកសិល្បៈ របស់ពួកគេម្នាក់ៗទៅវិញទៅ​មក​ផងដែរ៕