ភ្នំពេញ៖ នៅពេលនេះផលិតកម្ម ហង្សមាសបានបង្ហាញPosterរឿង”បិសាចគួរឲ្យស្រលាញ់”ដែលមានតួឯកនាង​រ៉េត ស៊ូហ្សាណានិងលោកStep។ដែលតួអង្គក្នុងរឿងថ្មីនេះបង្ហាញថា ពេជ្រ សោភា និងខាត់ សុឃីម គឺជាតួធំអមដោយលោក ហេង ដាវី ,ឆឹម សក្កដា វង្ស តារារតនា,សយ រតនៈ,ក្រឹម,កញ្ញាប៉ាច គឹម មួយ ,បាន មុនីលក្ខ័ណ​,​យាយ​យយ។

យ៉ាងណាពេជ្រសោភាមិនហ៊ានរំពឹងជាមុនថា នាងនឹងជោគជ័យកម្រិតណាចំពោះភាពលើកទី១របស់នាងឡើយដោយគ្រាន់តែថា ទោះជានាងមិនមែនជាតួឯកក៏ដោយតែក្នុងរឿងនេះនាងជាឆ្អឹងនៃរឿងតែម្ដងព្រោះបើគ្មា​ន​តួ​អង្គនាងទេគឺមិនមានរឿងនេះកើតចេញឡើយ។បញ្ជាក់ផងដែររឿងនេះនឹងចាក់បញ្ចាំងនៅពេលឆាប់ហើយ។