ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ លោក កុយ ស៊ីឌឿន តំណាងសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម បាននាំយកថវិកាមូលនិធិសិល្បៈចាស់ជរា ជូនដល់តារាជើងចាស់ពីររូបគឺលោ​ក​តា​ ផ្លុង មឿក និងនាយ ក្រៀវ ដែលមានជីវភាពខ្វះខាត និងជំងឺប្រចាំកាយ ទាមទារឲ្យទៅពិនិត្យ និងព្យាបាលជាប្រចាំ។

ស្ថិតក្នុងស្ថានភាពដ៏លំបាកតារាជើងចាស់ទាំងពីរនេះ ក៏សូមថ្លែងអំណរគុណដល់ សមាគមសិល្បៈ ដែលជួយឧប​ត្ថ​ម្ភជាថវិកា។ ក្រៅពីនោះ តារាជើងចាស់ទាំងពីរដួង បានសរសើរមិនដាច់ពីមាត់នូវសកម្មភាពមនុស្សធម៌របស់សមាគមសិល្បៈ ដែលដឹកនាំដោយ អ្នកនាង ចន ច័ន្ទលក្ខណា។