ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុករបស់តារាកំប្លែងដ៏ល្បី នាយ ពាក់មី បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងសកម្មភាពមនុស្សធម៌។ ទន្ទឹមនោះ លោកបានថ្លែងសារថា «ឪគេឪយើង យប់រងា សំរានតាមចិញ្ចើមថ្នល់អត់ភួយអត់មុង យប់មិញខ្ញុំនឹងបង ហួត ជា ព្រមទាំងបងប្អូនមួយចំនួនទៀត បានទៅចែកភួយនឹងកន្សែងដល់ពូៗធាក់ស៊ីក្លូ ចំនួន ១០០ភួយ និង ១០០កន្សែង»។
យ៉ាងណាមិញ ទឹកចិត្តដ៏ប្រពៃនេះ ត្រូវបានអ្នកគាំទ្រ ពោលពាក្យសរសើរថា «នេះជាគំរូមួយសម្រាប់សិល្បករផ្សេងៗទៀត»។ រីឯអ្នកខ្លះទៀត បានចូលខមមិនក្នុងន័យអប់រំថា «ធ្វើល្អ រមែងមនុស្សជុំវិញខ្លួនគោរពស្រលាញ់»។
