ភ្នំពេញ៖ កូនប្រុសរបស់តារាចម្រៀងនិងកំប្លែង អ្នកនាង សុន ណារីម៉ូនីការ លោក សុន តារាឡង់ឌី កំពុង សង្គ្រោះ បន្ទាន់នៅមន្ទីពេទ្យលោកសង្ឃនៅថ្ងៃទី 06.ខែកុម្ភៈ ឆ្នាំ.2018នេះ។Image may contain: 1 person, sleeping, indoor and close-up

តាមការអោយដឹងពីអ្នកស្រី ស៊ុន ណារីម៉ូនីការ បានអោយដឹងថា កូនប្រុសខ្ញុំ សុន តារាឡង់ឌី បានដឹក យក ទៅ សង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យលោកសង្ឃ ដោយសាជំងឺដំប៉ៅសួតនិងទឹកនោមផ្អែមធ្ងន់ធ្ងរ ។ អតីតភរិយាតារាកំប្លែងល្បី នាយ ជ្រុញ អ្នកនាង សុន ណារីម៉ូនីការ បាននិយាយទាំងទឹកភ្នែកថា « កូនរបស់ខ្ញុំ មានជំងឺរុំារៃនេះជាយូរឆ្នាំមកហើយរហូតធ្វើអោយខ្ញុំសំរេចចិត្តលក់ផ្ទះអស់ពីខ្លួន ដើម្បីយកមកព្យាបាលកូន។ ពេលនេះខ្ញុំពិតជាគ្មានលទ្ធភាពថវិកាព្យាបាលទៀតទេ។Image may contain: 2 people, indoor

តារាចម្រៀងនិងកំប្លែងនិយមតែងខ្លួនដូចក្រមំឥណ្ឌា ដែលកំពុងមានទុក្ខកូនប្រុសរួមតំណក់ឈាមនាយ ជ្រុញ មានជំងឺសង្រោះបន្ទាន់នេះ អ្នកស្រីថា ដោយសារមួយថ្ងៃៗត្រូវចំនាយច្រើនពេកណាមួយខ្ញុំ មិនសូវមានចំណូលផង ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទៀតទេ»។Image may contain: 2 people, people sitting

សូមបញ្ជាក់ដែរថាអ្នកនាង ស៊ុន ណារីម៉ូនីការ គឺជារារកំប្លែងដ៏ឆ្នើមមួយរូបដែល ធ្លាប់ជាអតីតសមាជិក ក្រុមនាយ កុយនាយក្រឹម កន្លងមក ។