ភ្នំពេញ​៖ ​ថ្មីដែលច្រៀង យូរី និងលោក ប៉ីម៉ូ តារាចម្រៀងផលិតកម្មសាន់ដេ ត្រូវបានទស្សនិក​ជនចាប់​អារម្មណ៍​ខ្លាំង​ ពិសេសនៅពេលដែលលោក ប៉ីម៉ូ បង្ហាញរូបសាក់នៅលើកញ្ចឹងករជាឈ្មោះរបស់តារាចម្រៀង យូរី ដើម្បី​បង្ហាញ​ពីភក្ដីភាពស្នេហ៏ស្មោះចំពោះអ្នកចម្រៀងសាច់សខ្ចីនេះ។

ការបង្ហាញរូបភាពសាក់ឈ្មោះតារាចម្រៀង យូរី នៅកញ្ចឹងកនេះជាការបង្ហាញ​ចំណងស្នេហ៏តារា១​គូនៅក្រោមដំបូល​តែ១នេះឲ្យមហាជនកាន់តែដឹងជាសាធារណៈបន្ទាប់ពីអ្នកទាំង២បានបែកធ្លាយស្នេហាជាមួយគ្នាដែលទម្លាយចេញដោយអតីតសង្សារចាស់ យូរី លោក រ៉េត នោះ។​ ​

គេកត់សម្គាល់ដែរថា ការបង្ហាញសាក់ឈ្មោះ យូរី នៅលើកញ្ចឹងករ ប៉ីម៉ូ នេះគឺចំពេលដែលតារាចម្រៀងសាន់ដេកញ្ញា យូរី ត្រៀមចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េ២ថ្ងៃផងដែរនៅពាក់កណ្ដាលខែកុម្ភៈនេះ ដែលមានការ​ដឹកនាំ​ដោយលោក ឡេង ណាវ៉ាត្រា ថៅកែផលិតកម្មGalaxyនិងសមាគមសិល្បករខ្មែរ។ប្រភពបានឲ្យដឹងថា យូរី ក្លាយ​ទៅ​ជាតារាចម្រៀងសំខាន់របស់ផលិតកម្មសាន់ដេនៅពេលនេះដោយថៅកែផលិតកម្មពេញចិត្តនិងសមត្ថភាពនាងក្រោយពីមានតារាសាន់ដេមួយចំនួនបានចាកចេញពីសាន់ដេចូលទៅហង្សមាសនោះ។Image result for យូរី និង ប៊ីម៉ូប៉ុន្ដែយ៉ាងណាពេលនេះទីផ្សារចម្រៀងយូរីហាក់ចុះខ្សោយបន្ទាប់ពីត្រូវអតីគូស្នេហ៏បានបកអាក្រាតរឿងនាងមានទំនាក់ទំនងស្នេហាជាមួយប៉ីម៉ូចោលរូបលោកនោះ។តែគេសង្ឃឹមថាការ​លេចមុខច្រៀង​សម្ដែងនៅ​ប្រទេស​កូរ៉េជា​មួយ​លោកខេមរៈសិរីមន្ដ,ខេម,និងមាសសុខសោភានិងធ្វើឲ្យយូរីទទួលការចាប់អារម្មណ៍ជាថ្មីវិញ៕Image may contain: 1 person, indoorImage may contain: 1 person