ភ្នំពេញ៖ អ្នកនាងអម្ពរ ទេវី ដែលចុះពីសហរដ្ឋអាមេរិកមកកម្ពុជាជាលើកទី២ ដើម្បីថតភាពយន្ដ​ឲ្យផលិតកម្ម​មួយ​នោះបានប្រាប់អ្នកការសែតឲ្យដឹងថាថ្វីត្បិតតែការរស់នៅអាមេរិកបានសុខស្រួលមែន តែអ្នក​នាងនៅ​តែអាល័យ​និងនឹករលឹកស្រុកខ្មែរជានិច្ច។Image may contain: 2 people, people smiling, people sitting

ក្នុងជំនួបនោះ តារាភាពយន្តល្បីខ្លាំងតាំងទស្សវត្សឆ្នាំ៩០រូបនេះអះអាងថា មានពេលខ្លះចង់វិល​ត្រឡប់មករស់​នៅ​ស្រុកខ្មែរវិញ នៅថ្ងៃណាមួយទៀតផង។ ប៉ុន្ដែរនៅពេលដែលអ្នក​កាសែតសួរថាតើអ្នកនាង​នឹកអ្នកណា​ជាងគេនៅ​ស្រុកខ្មែរនោះអ្នកនាងអម្ពរ ទេវី មិនបានឆ្លើយថា ជាអតីតស្វាមីអ្នកនាងលោកពេជ្រ ភារុណ នោះឡើយតែបែរជា​ឆ្លើយ​ថា​គឺជាលោក”ទេពរិន ដារ៉ូ”ទៅវិញ។

អ្នកនាង អម្ពរទេវី បានអះអាងថា មូលហេតុដែលអ្នកនាង​នឹកលោក ដារ៉ូ ជាងគេព្រោះតែធ្លាប់​មានអនុស្សារីយ៍​ជាមួយគ្នា​ច្រើនពេកពេលដែលសម្ដែងជាមួយគ្នា។អ្នកនាង អម្ពរ ទេវី ថែមទាំងនិយាយបញ្ជាក់​មុខម្ហូបខ្មែរដែល​អ្នកនាងមិនអាចបំភ្លេចបាននោះគឺជាទឹកគ្រឿងខ្មែរហើយអ្នកនាងពេញចិត្តញាំជាមួយផ្កាកំផ្កោកទៀតផង…។Related image

អម្ពរទេវី បានមកស្រុកខ្មែរជា​ថ្មីកាលពីចុងឆ្នាំ២០១៧ដោយ​អ្នកនាងថតភាពយន្ដឲ្យផលិតកម្មមួយ​ដោយបាន​តម្លៃខ្លួនម៉ឺនដុល្លារទៀតផង។ការចុះពីសហរដ្ឋអាមេរិកមក​ថតរឿងថ្មីនេះ​ដោយសារតែ​អ្នកនាង អម្ពរទេវី បាន​ជោគជ័យរឿង”ទឹកចិត្តម្ដាយសម័យថ្មី”របស់ផលិតកម្មថោនដែលដឹកនាំដោយអ្នកស្រីពាន់ ភួងបុប្ផាបន្ទាប់ពី​អ្នកនាង ផ្អាកថតភាពយន្ដជាង១០ឆ្នាំមក។ប្រភពបានឲ្យដឹងថាអ្នកនាង អម្ពរ ទេវី និងអតីតប្ដីលោក ពេជ្រ ភារុណនៅមានទំនាក់ទំនងរាប់អានគ្នាធម្មតានពេលដែលអស់និស្ស័យស្នេហ៏នេះព្រោះពេលនេះអ្នកនាងមានស្វាមីថ្មីនៅអាមេរិកនិងកូនស្រីមួយទៀតទៅហើយ។ ​Image result for អម្ពរទេវី

អ្នកនាង អម្ពរទេវីនឹង​វិលត្រឡប់ទៅអាមេរិក​វិញនៅចុងខែកម្ភៈនេះ​ប៉ុន្ដែរអ្នកនាងស្វាគម​ផលិតកម្មទូទៅ​ដែល​ចង់​ឲ្យអ្នកនាងសម្ដែងរឿងថ្មីខណៈដែលសម្លៀកបំពាក់ក្នុងការថតភាពយន្ដគឺត្រូវបានអតីប្ដីលោកពេជ្រភារុណជាអ្នកជួយរៀបចំឲ្យទាំងអស់៕Image result for អម្ពរទេវី