ភ្នំពេញ៖ ពេជ្រ ថៃ,ឡុង លីគ័ង្គ សុខ សុជាតា និងរ៉ន ចាន់ឌីន ដែលជាបេក្ខភាព The VoiceCambodian រដូវកាលទី១ឈានទៅផ្ដាច់ព្រ័ត្រ ហើយពេជ្រ ថៃ ជាម្ចាស់ពាននោះសុទ្ធតែទទួលបានថវិកាម្នាក់ៗ១ពាន់ដុល្លារ ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន នេះបើតាមការបញ្ជាក់ពីគណនេយ្យហ្វេសបុកសុខ សុជាតា ថ្មីៗនេះ។
សុខ សុជាតា បានសរសេរសាបង្ហោះថ្លែងអំណរគុណដល់សម្ដេចតេជោនោងលោកជំទាវថា”ចៅសូមអរគុណលោកតាសម្ដេចនិងលោកជំទាវដែលបានឧត្ថមប្រាក់ចំនួន១០០០ដុល្លាដល់ចៅក្នុងពិធីជប់លៀងមង្គលការកាលពីយប់មិញ ចៅសូមជូនពរលោកតាសម្ដេចនិងលោកយាយជំទាវមានសុខភាពល្អកំលាំងមាំមួនអាយុយឺនយូ”។
តាមព័ត៌មានថាតារាវ័យក្មេងទាំង៤ចេញមកពីThe Voice Kidsនោះបានជួបសម្ដេចតេជោនិងលោកជំទាវក្នុងកម្មវិធីមង្គលការរបស់មន្ដ្រីធំម្នាក់ដែលម្ចាស់កម្មវិធីហៅកុមារទាំង៤ឲ្យច្រៀងទើបបានថវិកាលើកទឹកចិត្តដែលធ្វើឲ្យពេជ្រ ថៃ ,ឡុង លីគ័ង្គ,សុខសុជាតានិង រ៉នចាន់ឌីន មានការរំភើបចិត្តជាខ្លាំងដោយថែមទាំងបានថតរូបជាមួយសម្ដេចទាំង២ទៀតផង៕
