ឆាយវីរៈយុទ្ធបានលេចមុច្រៀងកម្មវិធីប្រគុំតន្ដ្រីប៉ុស្ដិ៏ហង្សមាសកាលពីពេលថ្មីៗនេះនៅព្រែកឯងដោយថែមទាំងបានថតរូបលេងជាមួយបុគ្គលឹកហង្សមាសទៀតផងដែលធ្វើឲ្យគេសង្ស័យថាតារាចម្រៀងផលិតកម្មសាន់ដេរូបនេះបានចូលទៅផលិតកម្មហង្សមាសហើយពេលនេះ។
ប្រភពបានឲ្យដឹងថាហង្សមាសបានពេញចិត្តឆាយវីរៈយុទ្ធនិងព្យាយាមទាក់ទងឲ្យចូលទៅហង្សមាសជាយូរមកហើយតែអ្នកចម្រៀងរូបនេះរារែកចិត្តព្រោះថាខ្លួនមិនចង់ទៅទ្រនុំធំមានគូរប្រជែងច្រើន។ប្រភពបានឲ្យដឹងថាក្រោយឃើញអតីតមិត្តរួមផលិតកម្មខេមរៈ សិរីមន្ដ និងនីកូ នាំគ្នាទៅចូលហង្សមាសនោះទើបធ្វើឲ្យលោកវីរៈយុទ្ធ ចូលទៅហង្សមាសដែរ។
យ៉ាងណាឆាយវីរៈយុទ្ធបានបដិសេធនៅពេលដែលត្រូវអ្នកការសែតសួរនាំរឿងចេញពីសាន់ដេចូលទៅហង្សមាសនេះដោយថារូបគេនៅតែជាអ្នកចម្រៀងរបស់សាន់ដេដដែលទេ។ឆាយវីរៈយុទ្ធប្រាប់អ្នកការសែតថាការទៅច្រៀងឲ្យប៉ុស្ដិ៏ហង្សមាសនោះគឺជារឿងធម្មតាហើយមិនថាតែហង្សមាសមួយទេគឺប៉ុស្ដិ៏ណាក៏លោកទៅច្រៀងដែរឲ្យតែគេហៅហើយមានពេលអាចឡើងបាន។ តារាចម្រៀងស្និតឆាយ វីរៈយុទ្ធ បានបង្ហើបឲ្យដឹងថាឆាយ វីរៈយុទ្ធជាមុខសញ្ញារបស់ហង្សមាសដែលត្រូវអូសទាញជាយូរមកហើយអីចឹងគេចាំមើលថាតើអ្នកចម្រៀងល្បីរូបនេះនៅបន្ដរជាមួយសាន់ដេទៀតឬក៏ពេលនេះក្លាយទៅជាសមាជិករបស់ហង្សមាសទៅហើយ?
