ភ្នំពេញ៖ ក្រោយតារាសម្តែងល្បុក្កតោ ពេជ្រ ចរណៃ ជាសះស្បើយពីជំងឺ នាងប្រកាស​ទទួលថតរឿងភ្លាម។ ទន្ទឹមនោះ ដៃគូចាស់របស់នាង គឺតារាសម្តែង ពូ ចាឡឹង បានបង្ហោះសារសុំការគាំទ្រពីបងប្អូនមហាជនថា «ចង់ឃើញពួកខ្ញុំចាប់ដៃគូរមួយគ្នាម្តងទៀតទេបាទ​។ បើសិនជាចង់ឃើញផ្តល់កំលាំងចិត្តឲ្យម្នាក់មួយផង»។

ទាក់ទិននឹងការចាប់ដៃគូនោះ តារាសម្តែង និងជាតារាចម្រៀង ពូ ចាឡឹង បានបញ្ជាក់ពីគោលជំហរថា​ «ពួកខ្ញុំនឹងបង្កើតស្នាេដៃថ្មីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។ យ៉ាងណាមិញ តារាចម្រៀងមួយគូនេះ ធ្លាប់ត្រូវបានមហាជនសរសើរថា «សម្តែងស៊ីចង្វាក់គ្នាបានល្អ»។ ទោះបីលោក ពូ ចាឡឹង បង្ហើបគម្រោងថតរឿងជាមួយ ពេជ្រ ចរណៃ ក្តី ប៉ុន្តែតារារូបនេះ មិនទាន់បង្ហើបទេថា រឿងដែលថតនោះជារឿងអ្វីនៅឡើយទេ ដោយលោកប្រាប់ថា សុំលាក់ទុកសិន៕