ហ្វីលីពីន៖ កាលពីម្សិលមិញ ក្នុងកិច្ចសម្ភាសន៍មួយ តារាភាពយន្ត ម៉ារីម៉ា បានធ្វើឲ្យអ្នកកាសែតស្ទើរភាំងស្មារតី ខណៈនាងស្លៀកឈុតបញ្ចេញដើមទ្រូលមូលក្បំ ជាមួយនឹងរ៉ូបឆ្លុះសាច់សខ្ចី។ ទន្ទឹមនោះ អ្នកកាសែតម្នាក់ហាក់ភ្លេចនឹងសំណួរដែលបានត្រៀម បែរងាកទៅសួររឿងដើមទ្រូងនាងវិញថា «តើនាងញ៉ាំអ្វី និងធ្វើយ៉ាងម៉េចបានជា​នាងមានដើមទ្រូងស្អាតបែបនេះ?»។

ឮភ្លាម តារាភាពយន្តតួឯងរឿង នាងមច្ឆា នាង ម៉ារីម៉ា បានផ្ទុះសំណើចតែម្តង។ បន្ទាប់មកនាងសម្រួលអារម្មណ៍ និងឆ្លើយថា «រឿងញ៉ាំអាហារបំប៉នគឺគ្មានទេ ពោលគឺហូបចុក និងថែសុខភាពជាធម្មតា»។ នាងបញ្ជាក់ថា «ដើមទ្រូងខ្ញុំ ជាអំណោយផលពីធម្មជាតិ គ្មានការវះកាត់ និងគ្មានប្រើផលិតផលគីមីទេ»។