សិង្ហបុរី៖ ក្នុងដំណើរទៅប្រទេសសិង្ហបុរីកាលពីម្សិលមិញ អ្នកជំនួញដ៏ធំ ឌួង ឆាយ និង ភរិយា បានប្រទះឃើញបំណែកយន្តហោះ​ដែលបានធ្លាក់មុនទៅដល់បន្តិច។

ជុំវិញរឿងនេះលោកលើកឡើងថា ខណៈយន្តហោះដែលលោក និងភរិយារបស់លោកជិះ បានទៅដល់ប្រលានយន្តហោះហើយ ប៉ុន្តែយន្តនោះ មិនព្រមចុះថតសោះ ដោយជិះរេទៅមកជាង ១ម៉ោង។ រំពេចនោះ លោកមានអារម្មណ៍ថា «ប្រាកដជាមានបញ្ហាអ្វីមួយមិនខាន»។

ពិតជាមិនខុសពីការគិតរបស់លោក ឌួង ឆាយ មែន គ្រាន់តែយន្តហោះដែលលោកជិះនោះចុះ លោក និងអ្នកដំណើរផ្សេងទៀតបានឃើញយន្តហោះមួយគ្រឿងទៀតបានធ្លាក់។ លោកថា «នេះជាសំណាងល្អរបស់ខ្ញុំ ទីបំផុតមកដល់ផ្ទះដោយសុវត្ថិភាព»។

សូមទស្សនាវីដេអូ!!