ភ្នំពេញ៖ ក្រោយសម្រាកព្យាបាលនៅមន្ទីពេទ្យមួយរយៈ ពេលនេះសភាពជំងឺឪពុករបស់តារាចម្រៀង ករុណា ពេជ្រ ក៏បានធូរស្បើយជាងមុនទើបលោកបានយកឪពុក ចេញពីមន្ទីរពេទ្យមកមើលថែរនៅឯផ្ទះវិញ។ ខណៈដែលឪ​ពុ​ក​​​នៅមិនទាន់ដើរបាន ដោយអង្គុយលើរទេះរុញនៅឡើយនោះ ក្នុងនាមជាកូនប្រុសលោក បានមើលថែឪពុកយ៉ា​ង​​ជាប់លាប់បំផុត។

ដើម្បីមានពេលវេលាច្រើនសម្រាប់មើលថែឪពុក តារាចម្រៀងថៅកែផលិតកម្មថោន ករុណា ពេជ្រ នៅតែចង់ផ្អាកពីសិល្បៈមួយរយៈ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅលើបណ្ដាញសង្គមរបស់លោកបានបង្ហោះរូបពីសកម្មភាពជាកូនកតញ្ញូថែមទាំងនិយាយថា «អរុណសួស្តី! ហាត់ប្រាណ ពេលព្រឹកព្រលឹម ជាមួយប៉ាខ្ញុំអត់?»។