ភ្នំពេញ៖ ប្រពន្ធស្ទុះទៅត្រកង ឱបថើមប្តី ដែលកំពុងដេកស្តូកស្តឹង ក្នុងថ្លុកឈាម និងបាននិយាយបបួលប្តីថា «តោះបង យើងទៅផ្ទះវិញ»។ សម្រែកយំដ៏សង្វេគនេះ កើតឡើងនៅម្តុំមុខស្ថានទូតជប៉ុន ដែលជនរងគ្រោះឈ្មោះ ងិន ភារៈ អាយុ ២៧ឆ្នាំ មុខរបរចុងភៅ ត្រូវរថយន្តកិនខ្ទេចជើង និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា «បុរសម្នាក់ជិះម៉ូតូ បញ្ច្រាសទិសគ្នាជាមួយរថយន្តបង្ក ម៉ាកហីយ៉ុនដាយ តាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់ម្តុំស្ថានទូតជប៉ុន ឡានធន់ធំនោះ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសជិះម៉ូតូខ្ទាតចូលក្រោមឡាន និងកិនខ្ទេចជើងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង»។

សូមទស្សនាវីដេអូ!!