មណ្ឌលគិរី៖ កូនកំលោះកូនក្រមុំសង្ឃឹមឪពុកនឹងអង្គុយក្បាលកន្ទេល ធ្វើជាមេបា ក្នុងថ្ងៃមង្គលការកូនប្រុសស្រី នៅចុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ ប៉ុន្តែក្តីសង្ឃឹម ប្រែរជាទុក្ខសោក ខណៈឪពុកបានសម្រេចចិត្តយកខ្សែអង្រឹង ចងកសម្លាប់ខ្លួន ដោយសារជិតដល់ថ្ងៃការកូនគ្មានលុយគ្មានកាត់ ហើយត្រូវប្រពន្ធស្តីបន្ទោសទៀត។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រេន សុខលី អាយុ ៥៥ឆ្នាំ បានចងកសម្លាប់ខ្លួនកាលពីម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះចំការ ក្នុងភូមិពូដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។