ភ្នំពេញ៖ តារាចម្រៀង និង សម្តែង លោក អៀន ចេនឡា បានបង្ហាញពីរីកចម្រើនអាជីពកំប្លែងរបស់ខ្លួននាឆ្នាំ ២​០១៨ នេះ ដោយអាចស្នងតំណែងលោក ជួង ជី ហៅ នាយ កុយ ផងក្នុងខ្សែភាពយន្តបែបកំប្លែង «ជ័យ​គ្រត​»​។​​

ដោយក្នុងនោះតារាសម្ដែងភាពយន្ត និងបានប្ដូរមកកំប្លែងរូបនេះ លើកឡើងថា «ខ្ញុំរីករាយណាស់ ព្រោះនេះជាតំណែងតួឯកលើកដំបូង ហើយខ្ញុំក៏បានសម្ដែងរួមជាមួយ នី មុន្នីនាថ ជាតួឯកស្រី។ បញ្ជាក់ផងដែររឿង «ជ័យ​គ្រត»​​ ឆ្នាំ ២០១៨នេះ ត្រៀមនឹងបញ្ចាំងជូនទស្សនាឆាប់ៗនេះលើកញ្ចក់ទូរទស្សន៍ថោន។