ភ្នំពេញ៖ កុមារតារាចម្រៀងដែលលេចមុខញឹកញាប់អំឡុងឆ្នាំ២០១២  ឆៃដា ពិសិដ្ឋ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាក្មួយប្រុស​កំពូលតារាចម្រៀង ព្រាប សុវត្ថិ។ លុះពេញវ័យវឌ្ឍនាការ ឆៃដា ពិសិដ្ឋ មិនដែលលេចមុខច្រៀងម្តងណាទេ ប៉ុន្តែជាញឹកញាប់ លោកតែបង្ហាញមុខជាមួយក្រុមរាំកូនប្រុស ព្រាប សុវត្ថិ។

កាលនៅកុមារភាព ឆៃដា ពិសិដ្ឋ បង្ហាញមហិច្ចតារបស់ខ្លួនលើកញ្ចក់ទូរទស្សន៍ថា «ចង់ក្លាយជាកំពូលតារាចម្រៀងដ៏ល្បីដូចពូ ព្រាប សុវត្ថិ»។ តែទោះជាយ៉ាងណា ក្តីស្រមៃនេះ ហាក់មិនទាន់មានកោះត្រើយនោះឡើយ ខណៈកូនប្រុសទាំងបី ព្រាប សុវត្ថិ បានចូលជាតារាចម្រៀងផ្លូវការផលិតកម្មហង្សមាស កាលពីពេលថ្មីៗនេះ។

 

យ៉ាងណាមិញ បើយោងតាមសមត្ថភាពរបស់ក្មួយប្រុស ព្រាប សុវត្ថិ ម្នាក់នេះ ក៏មានទេពកោសល្យមិនចាញ់កូន​ទាំង៣ របស់លោកឡើយ ទាំងការច្រៀង ការរាំ និងលេងហ្គីតាជាដើម។ គួរបញ្ជាក់ថា ឆៃដា ពិសិដ្ឋ រស់នៅក្រោមការបីបាច់ថែរក្សាពីគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពោលគឺលោក ព្រាប សុវត្ថិ ចាត់ទុក ពិសិដ្ឋ ដូចជាកូនប្រុសបង្កើតដែរ៕

សូមទស្សនាវីដេអូ!!