ភ្នំពេញ៖ តារាចម្រៀងចាស់វស្សាដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន លោក សាន ផានិត បានចូលសិល្បៈជាថ្មី ។យ៉ាងណាមិញថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកបានធ្វើឲ្យមហាជនកោតសរសើយ៉ាងខ្លាំងជាមួយនិងពាក្យពេចន៍យ៉ាងដូច្នេះថា«ជីវិតគ្រួសារ ដែលគ្រប់គ្នាមិនអាចខ្វះបាន ខ្ញំបានព្យាយាមតស៊ូដើម្បីពួកគាត់រស់ត្រឹមបានស្រួលសាមញ្ញៗបានហើយ»។
តាមសម្ដីរៀបរាប់របស់លោកក៏បន្តទៀតថា«នេះហើយជាចំនុចជោគជយ័ក្នុងជីវិតចុងក្រោយរបស់ខ្ញុំ ជាមេគ្រួសារ ហៅបានម្យ៉ាងទៀតថាខ្ញុំមានជីវិតពិតប្រាកដ អ្នកនៅលីវនៅឡើយ និងអ្នកមានទ្រព្យស្តុកស្តម្ថពីឪពុកម្តាយ ប្រហែលជានៅក្នុងប្រយោគផ្សេង អត្តបទផ្សេង!»។បញ្ជាក់ផងដែរលោកធ្វើឲ្យមហាជននៅលើបណ្តាញសង្គម សម្តែងនូវការគាំទ្រ និងជាពិសេសកោតសរសើរចំពោះទឹកចិត្តរបស់លោកទៀតផង៕
