ភ្នំពេញ៖ ដោយសារតែតារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវីអាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺតួអង្គបែបក្រមិចក្រមើម ធ្វើឲ្យមហាជនដែលបានទស្សនាហើយជក់ចិត្តដិតអារម្មណ៍ ចំពោះសមត្ថភាពពុំអាចកាត់ថ្លៃបាន។ជាមួយគ្នានោះតួឯកប្រុសក្នុងរឿង “នាងរក្សា” ប៊ុត សារ៉ាវុធ បានលើឡើងថា«តារាសម្ដែងស្រីមួយរូបអាចឆក់យកបេះដូងខ្ញុំបានដោយមិនដឹងខ្លួនគឺអ្នកនាង អម្ពរ ទេវី» ។
តារាសម្ដែងប្រុសរូបនេះបន្តទៀតថា«ខ្ញុំបានរៀនសូត្រពីគាត់នោះ គឺការសម្ដែង នៅពេលខ្ញុំបានថតរឿង “ទឹកចិត្តម្ដាយសម័យថ្មី” ជាមួយគាត់ ទោះបីខ្ញុំមិនដែលជួបគាត់ផ្ទាល់ពីមុនមក តែមានអារម្មណ៍ថាស្និទ្ធស្នាល ដូចម្ដាយ និងកូនបង្កើតហើយខ្ញុំស្រលាញ់ និងគោរពគាត់ណាស់»។
យ៉ាងណាមិញ ប៊ុត សារ៉ាវុធ ចង់ថតរឿងជាមួយអ្នកនាង អម្ពរ ទេវី ជាថ្មីម្ដងទៀត ព្រោះការត្រលប់មកសម្ដែងរឿងជាលើកទី២នៅប្រទេសកំណើត លោកមិនមានវត្តមានសម្ដែងជាមួយតារាសម្ដែងជើងចាស់រូបនេះឡើយ ។
