ភ្នំពេញ៖ អតីតតារាកំប្លែង លោក ឡុង ចាន់តារា ហៅនាយ ប្លក់ ចយ ជាតារាកប្លែងដែលមានជំនាយ កាត់សក់ ភ្លេងខ្មែរ និងធ្លាប់បានឡើងសម្តែងតាមស្ថានីយ៍ទូទស្សន៍នានា ក៏ដូចជាតាមវង់ល្ខោននិងតាមកម្មវិធីផ្សេងបច្ចុប្បន្នកំពុងតែមានជីវភាពខ្វះខាត។

ដោយឡែកកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះក៏ទទួលបានការជួយពីសំណាក់អភិបាល នៃគណៈអភិ​បា​​​​លខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បាននាំយកថវិការផ្ទាល់ខ្លួនឧបត្តម្ភដល់លោក ឡុង ចាន់ដារ៉ា ហៅ ប្លក់ និង​ក្រុមគ្រួសារ ចំនួន ១០០០ដុល្លារ ( មួយពាន់ដុល្លារ) ដើម្បី ជួយសំរួលដល់ជីវភាពគ្រួសារតារាកំប្លែងរូបនេះ ។

ជាមួយគ្នានោះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកលោកពេជ្រ កែវមុនីបានបញ្ជាក់ថា«ការជួយគ្នាក្នងគ្រាមា​ន​អាសន្នអន់ក្រគឺជាការដ៏ប្រសើបំផុត កុំចាំដល់មនុស្សជិតផុតដង្ហើមបាននាំជួយ ..!! »។យ៉ាងណាមិញអតីតតារាកំប្លែងរូបនេះក៏បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអភិបាល នៃគណៈអភិបាលខណ្ឌមា​ន​ជ័យលោក ពេជ្រ កែវមុនី ទៀតផង។